សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ២០២០នេះ កុមារីស្រអែមស្រស់ យ៉ង់ ស្រីនីត នឹងត្រឡប់ទៅកាន់ស្រុកកំណើតវិញហើយ បន្ទាប់ពីមកស្នាក់នៅភ្នំពេញមួយរយៈនេះ និងបានថតវីដេអូស្ពត ដើរកម្សាន្ត ហើយនិងចុងក្រោយគឺមកគ្លីនិកធ្មេញតបតាមការហៅរបស់ពេទ្យធ្មេញ។
បើតាមលោកពេទ្យធ្មេញបានឲ្យដឹងនៅមុននេះបន្តិចថា ប្អូនស្រី យ៉ង់ ស្រីនីត គឺមកនេះដើម្បីសម្អាតធ្មេញ និងពិនិត្យជូនគាត់តែប៉ុននោះ ដោយលោកគ្រូពេទ្យមិនមានអ្វីបន្ថែមទេ និងគ្រាន់តែជូនថវិការ សម្រាប់ផ្គត់ផ្គង់ជីវភាពប៉ុននោះ។
នេះបើតាមលោក ឈុន សួស្ដី បានឲ្យដឹងទាំងស្រុងថា៖
ថ្ងៃនេះក្មួយស្រី យ៉ង់ ស្រីនីត បានមកជួបខ្ញុំផ្ទាល់ហើយ នៅក្រៅគាត់គួរឲ្យស្រលាញ់និងរួសរាយណាស់។ ខ្ញុំបានធ្វើការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះគាត់ត្រលប់ទៅមណ្ឌលគិរីវិញហើយ ជូនពរក្មួយស្រីរៀនពូកែ ដើម្បីសម្រេចបំណងនាពេលអនាគត។