header ads

Sponsor

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះមានជនជាតិ៧នាក់ និង កូរ៉េ៣នាក់ ករណីបើកល្បែងស៊ីសងតាមអនឡាញ សុទ្ធតែម៉ាស៊ីនទំនើបៗ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅចំណុចបុរី ប៉េងហួត បឹងស្នោរ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ច អះអាងថា ការបង្ក្រាបនេះ បានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាតែស្ថិតក្នុងបុរីតែមួយពោលគឺបង្ក្រាបនៅចំណុចផ្ទះលេខ១៤ ក្នុងគំរោង១០ បានឃាត់ខ្លួនបានជនជាតិចិន ចំនួន៧នាក់ និង មួយទីតាំងទៀត ស្ថិតក្នុងផ្ទះលេខ៩៨ ក្នុងគំរោង១០ ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន៣នាក់ ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទសុទ្ធសឹងជាឧបករណ៍ទំនើបៗទៀតផង ។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post