ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ នៅផ្លូវឯករាជ្យ ស្ថិតក្នុងក្រុម១៨ ភូមិ១ សង្កាត់២ ក្រុងនិងខេត្តព្រះសីហនុ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដកហូតសំភារៈមួយចំនួន យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ។
ចំណែកឯទីតាំងដែលមិនទាន់បានចុះអប់រំ គឺបានអប់រំបន្ថែម ករណីមិនអនុវត្តតាម គឺមានវិធានការដូចគ្នា ពីព្រោះការ៉ូឡា គឺជាកន្លែងសំរាប់ដើរថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋទូទៅ អាចធ្វើដំណើរឆ្លងកាត់បាន ។
រដ្ឋបាលក្រុងព្រះសីហនុ មិនចង់ចាប់ឬដកហូតសំភារៈរបស់បងប្អូនទេ តែចង់សូមអោយចូលរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពទីក្រុងទេសចរណ៍៕