កណ្តាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចុះអន្តរាគមន៍ឃាត់ខ្លួន ពាក់ព័ន្ធករណីដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះបំផ្លាញទាំងស្រុង ។
ករណីនេះកើតឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៧និង០០នាទី នៅក្នុងភូមិ ក្រាំងឈើនាង ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ជឹម វណ្ណា ភេទ ស្រី អាយុ៦២ឆ្នាំ មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (ត្រូវជាម្តាយ)។
ជនសង្ស័យឈ្មោះ ពៅ រណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ ក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (កូនបង្កើត )។
សមត្ថកិច្ចឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់រករឿងឈ្លោះជាមួយ ម្តាយរបស់ខ្លួនជាញឹកញាប់ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែ ឆ្នាំកើត វេលាម៉ោង ១៤និង០០នាទី ជនសង្ស័យបានទៅដេកលេងនៅខ្ចូសដីឡូត៍មួយកន្លែងស្ថិតនៅក្បែរផ្ទះរបស់ខ្លួន រហូតដល់ម៉ោង១៥និង៣០នាទី ខ្លួនបានត្រឡប់មកផ្ទះវិញ ហើយសួរម្តាយរបស់ខ្លួនថា “ឃើញកូនរបស់ខ្ញុំ អត់ម៉ែ” ពេនោះម្តាយបានឆ្លើយថា”មិនបានឃើញទេ”រួចក៏ដើរ
ចេញពីផ្ទះរបស់ជនសង្ស័យទៅផ្ទះរបស់ជនគ្រោះ ដែលនៅខាងជើងផ្ទះរបស់ ជនសង្ស័យបាត់ទៅ ។ ពេលនោះជនសង្ស័យបានទៅផ្ទះម្តាយរបស់ខ្លួនសំដៅទៅរាន ទេវតា រួច យកធាតុរបស់ឪពុករបស់ខ្លួន ដែលនៅក្នុងនោះ និងយកកាំបិតបុ័ងតោ មកកាត់ខ្សែសីមា ដើម្បីមើលធាតុឪពុក ពេលនោះ ជនរងគ្រោះបានស្រែកប្រាប់ថា “ហ្អែងយកធាតុគាត់មកធ្វើអី “ ជនសង្ស័យបានគាស់ធាតុមើលរួចយកទៅទុកចោលនៅលើគ្រែ ហើយក៏ដើរចេញទៅយកសាំងមួយដបក្នុងតូបលក់ ចាប់ហួយនៅមុខផ្ទះ និងយកក្រមារុំជាមួយឫស្សី ហើយក៏ដើរឡើងទៅលើផ្ទះរបស់ ខ្លួនរួចបានចាក់សាំងដុតផ្ទះរបស់ខ្លួនដែលមានទំហំ ៦ x៨ធ្វើពីឈើប្រកក្បឿង បណ្តាលឲ្យឆេះអស់ទាំងស្រុង ។
បន្ទាប់ពីកើតហេតុ បានរាយការណ៍ទីសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជន សង្ស័យបញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕
ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ