សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ទាក់ទងនឹងរឿងទុំទាវ ប្រលោមលោកស្នេហារបស់ព្រះភិក្ខុសោម ដែលរឿងនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ចាត់ទុកថាជារឿងពិត របស់ ភិក្ខុទុំ និង នាងទាវ ក្នុងរជ្ជកាលរបស់ ព្រះបាទបរមរាជា ហើយត្រូវបានថតឡើងវិញ ប្រិយមិត្តប្រហែលជាបានស្គាល់ហើយតួអង្គម៉ែផាន់ ដែលសម្ដែងដោយអ្នកគ្រូ កាន់ សុវណ្ណនី។
តួអង្គរបស់យើងនេះ មកទល់ពេលនេះសុខភាពកាន់តែទ្រុឌទ្រោមហើយ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍អំលុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះលេខ 342 e2z សង្កាត់ មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។
នៅរសៀល២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អុឹម ជីវ៉ា តំណាង ឲ្យលោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខ វិសាល បាននាំយកថវិការចំនួន 100$ មកជូនដល់វិរៈសិល្បករ និងជាតារាជើងចាស់ អ្នកគ្រូ កាន់ សុវណ្ណនី យើង។
ក្នុងការចុះសួសុខទុក្ខនេះ លោកជំទាវនឹមវណ្ណៈ ក៏បានផ្តាំផ្ញើសួសុខទុក្ខដល់អ្នកគ្រូ កាន់ វណ្ណនី និងសូមជូនពរអោយអ្នកគ្រូមានសុខភាព ឆាប់ជាសះស្បើយនឹងអាលចូលបម្រើក្នុងវិស័យសិល្បៈវិញ ។