header ads

Sponsor

ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែល (Christmas) និងឆ្លងឆ្នាំសាកលឆ្នាំ 2020-2021 ជាការស្វាគមន៍ឆ្នាំថ្មី ដែលខិតជិតចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ស្មាតហ្វូន OPPO Reno4 បញ្ចុះតម្លៃត្រឹមតែ $349 តែប៉ុណ្ណោះ! តើអ្នកទាំងអស់គ្នាមានបានត្រៀមកាដូសម្រាប់ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មនុស្សជាទីស្រលាញ់ និងកាដូសម្រាប់ខ្លួនឯងហើយឬនៅ? នេះជាឱកាសពិសេសបំផុត ចំពោះអតិថិជន និងហ្វេនៗដែលតែងតែស្រលាញ់ និងនិយមគាំទ្រ ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខគេ OPPO ដោយរាល់ការជាវស្មាតហ្វូន OPPO Reno4 ក្នុងអំឡុងពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 20$ ($369 តម្លៃពេញ) ចំណេញលើសពីថ្ងៃធម្មតាតែម្តង !

ពិសេសសម្រាប់អ្នកចង់ប្តូរទូរស័ព្ទ ឬឡើងស៊េរីទូរស័ព្ទថ្មី ដែលកាលមុនស្ទើរលុយ ដល់ពេលនេះបញ្ចុះរហូតដល់ $20 ម៉េចមិនប្រញាប់ទិញទៅ? នៅចាំអ្វីទៀត? បើតម្លៃល្អម្លឹងៗហើយហ្នឹង!

បន្ទាប់ពីទិញ OPPO Reno4 អំឡុងឱកាសពិសេសនេះ ពិតជាល្អមែនទែន ក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗដោយការផ្តិតយករូបថតស្អាតៗ ជួបជុំគ្រួសារ ដោយសារតែស្មាតហ្វូននេះបំពាក់ជាមួយកាមេរ៉ាទំហំធំ ថតច្បាស់ទាំងថ្ងៃ និងពេលយប់។

រឹតតែពិសេសស្មាតហ្វូនមួយនេះក៏មានមុខងារ AI-enhance sensor ជាបច្ចេកវិទ្យាសម្គាល់វៃឆ្លាតរួមមាន មុខងារការពារការសម្ងាត់ ដែលមិនឲ្យអ្នកជិតខ្លួនឃើញសារ ឬ Message។ មុខងារបញ្ជាដោយកាយវិការ ផ្តល់នូវភាពងាយស្រួលក្នុងការទទួលទូរស័ព្ទពេលដៃកំពុងប្រឡាក់ ឬសើម។ កាន់តែពិសេសលែងពិបាកដាក់ Ratio ជាមួយមុខងារបង្វិលអេក្រង់ ដែលវាអាចឲ្យអ្នកបង្វិលទៅតាមទម្រង់មុខរបស់អ្នកតែម្តង។ ចុងក្រោយគឺមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត គឺអាចរក្សាពន្លឺអេក្រង់មិនឲ្យរលត់នៅពេលភ្នែកកំពុងសម្លឹងមើលវីដេអូ ឬ Youtube ផ្សេងៗ។

ក្រៅពីរូបរាងស្តើងស្រាល ងាយស្រួលក្នុងការចាប់កាន់ OPPO Reno4 មាន 3ពណ៌ ដែលពណ៌នីមួយៗគឺសុទ្ធតែជាពណ៌កំពុងពេញនិយម និងស្រ់សស្អាត ស្រួលក្នុងការជ្រើសរើសដូចជា៖ Space Black (ពណ៌ខ្មៅ) Galactic Blue​(ពណ៌ខៀវ) និង Nebula Purple (ពណ៌ស្វាយ)។

តោះមួយឆ្នាំមានតែម្តងទេ! មិនទិញពេលនេះប្រយ័ត្នស្តាយក្រោយណា។ រំឮកម្តងទៀត OPPO Reno4 មានតម្លៃពេញ $369 ប៉ុន្តែពេលនេះចុះសល់ត្រឹមតែ $349 (តម្លៃថ្មី) តែប៉ុណ្ណោះ ហើយបន្ថែមពីលើការបញ្ចុះតម្លៃដ៏ពិសេស ក្រុមហ៊ុនក៏មានជាកាដូបន្ថែមនឹងរៀបចំកាដូយ៉ាងពិសេស ដើម្បីជាការតបស្នងអរគុណដល់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រូម៉ូសិនដែលមិនធ្លាប់មាននេះគឺចាប់ផ្តើមពីថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ2020 នេះតទៅ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម និងលម្អិត អំពីប្រូម៉ូសិន តម្លៃ និងកាដូពិសេសៗ សូមតាមដាននិងចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

តោះទស្សនាវីដេអូអំពីតម្លៃពិសេសភ្ញាក់ផ្អើលថ្មីពី OPPO Reno4 និងលក្ខណៈពិសេសៗ ដូចខាងក្រោមនេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post