header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ខេត្តស្វាយរៀង)៖ ក្រុមប្រឹក្សាឃុំអង្គតាសូរខកចិត្តយ៉ាងខ្លាំងដោយពួកក្រុមហ៊ុនជាច្រើនមកដល់សាលាឃុំ កន្លែងដាក់ដេញថ្លៃ ហើយមិនចូលដាក់សំណើរដេញថ្លៃ គឺក្រុមហ៊ុនទាំងនោះនាំគ្នាដេញថ្លៃនៅលើថ្នល់ ក្រុមហ៊ុនខ្លះមកទាមទាថ្លៃទឹកតែរាប់ពាន់ដុល្លារថ្នូមិនចូលដាក់សំណើរដេញថ្លៃ ដោយការចចារតម្លៃទឹកតែមិនត្រូវលុះដល់ម៉ោងកំណត់(ម៉ោង២និង៣០នាទីរសៀល)គឺនាំគ្នាឡើងរថយន្តបើកចាកចេញមិនចូលដាក់សំណើរដេញថ្លៃ ដូច្នេះការដាក់ដេញថ្លៃ គម្រោងស្តារប្រឡាយ២ខ្សែនៅឃុំអង្គតាសូ ត្រូវឆាចោល។

ករណីក្រុមហ៊ុនមិនដាក់សំណើរដេញថ្លៃនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ២០២០នៅសាលាឃុំអង្គតាសូ ស្រុកស្វាយជ្រំ។

បើតាមក្រុមប្រឹក្សាឃុំអង្គតាសូ បានឲ្យដឹងថា ឃុំអង្គតាសូ មានគម្រោងដាក់ដេញថ្លៃស្តារប្រឡាយចំនួន២ខ្សែ និងដាក់លូទឹក០២កន្លែង ប្រវែង៩៣០ម៉ែត្រដែលមានតម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន៦៤,៦១២,៥០០រៀល។

ក៏ប៉ុន្តែអ្វីដែលក្រុមប្រឹក្សាឃុំខកចិត្តនោះ ដោយក្រុមហ៊ុនប្រមាណ៣០ក្រុមហ៊ុន មានមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង បានមកទ្រៀបត្រា នៅលើថ្នល់ខាងមុខសាលាឃុំ ក៏ប៉ុន្តែមិនព្រមនាំគ្នាចូលដាក់សំណើរដាក់ដេញថ្លៃទេ បែជានាំគ្នាដេញថ្លៃយកទឹកតែនៅលើថ្នល់ ដើរឈូ ឆរ ជជែកចចារថ្លៃទឹកតែគ្នាត្រង់ៗ ដោយក្រុមហ៊ុនខ្លះទា៥០០ដុល្លារ ខ្លះទារហូត១ពាន់ដុល្លារ ធ្វើឲ្យក្រុមហ៊ុនដែលចង់បានគម្រោង អស់ថ្លៃទឹកតែច្រើនពេក មិនអាចយកទៅស្តារប្រឡាយបាន ក៏សម្រេចមិនទទួលដាក់សំណើរដេញថ្លៃ ហើយការចចារគ្នាយូពេករហូតដល់ម៉ោងកំណត់នៅតែមិនត្រូវគ្នា ក្រុមមន្ត្រីលទ្ធកម្មសម្រេចឆាចោលតែម្តង។

ហើយនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០២០ វេលាម៉ោង១០ព្រឹកនៅឃុំតាសួស ស្រុកស្វាយជ្រំ ក៏មានការដាក់គម្រោងដេញថ្លៃស្តារប្រឡាយ១ខ្សែ និងដាក់ស្លាកកម្រោង១កន្លែង ដោយមានតម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន ៥៧,៣៥១,៦០០រៀល ។

ហើយគេឃើញមានក្រុមហ៊ុនប្រមាណ៣០ក្រុមហ៊ុនបានទៅត្រៀមដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែមានក្រុមហ៊ុនចំនួន០៣ ក្រុមហ៊ុនប៉ុណ្ណោះដែលចូលដាក់សំណើរដេញថ្លៃ ចំណែកក្រុមហ៊ុនជាង២០ទៀតគឺនៅ ឈលើថ្នល់ខាងក្រៅរបងសាលាឃុំ ចាំយកថ្លៃទឹកតែ។

ហើយក្រុមហ៊ុនដែលដាក់សំណើរដេញថ្លៃនោះ៖

-ទី១,ក្រុមហ៊ុន ម៉ៅសារុន ដាក់តម្លៃ៥៧,០៨០,០០០រៀល។

-២,ក្រុមសូវណ្ណី តម្លៃ ទាបជាងគេ គឺ៥៦,៦៣០,០០០រៀលអាចទទួលយកបាន។

-ទី៣,ក្រុហ៊ុនសូចាន់រ៉ា តម្លៃទឹកប្រាក់៥៦,៧០០,០០០រៀល ខ្ពស់មិនអាចយកបាន។

ចំណែកឃុំចំបក់ ស្រុកស្វាយជ្រំ កម្រោងស្តារប្រឡាយ២ខ្សែ និងស្លាកគម្រោង១កន្លែង តម្លៃទឹកប្រាក់ប៉ាន់ស្មានចំនួន១១៨,៩៨០,៨០០រៀល។
នៅម៉ោង៨និង០០នាទីព្រឹក មានក្រុមហ៊ុន០៣ដាក់ដេញថ្លៃចំនួន០៣ក្រុមហ៊ុនគឺ៖

១,ក្រុមហ៊ុនសេនវាន ដាក់តម្លៃដេញថ្លៃ ១១៨,៨១០,០០០រៀល។

២,ក្រុមហ៊ុនថេង វណ្ណថេ ៦៦៦ តម្លៃដាក់ដេញថ្លៃ១១៨,១៦៦,៥០០រៀល។

៣,ក្រុមហ៊ុនវ៉ាន វីតម្លៃដាក់ដេញថ្លៃ ១១៨,៩៥៣,០០០រៀល។

យេីងសង្កេតឃេីញថា: មានមុខក្រុមហ៊ុទាំង៣០ក្រុមហ៊ុន ដើរមកត្រៀមដាក់សំណើរគ្រប់គម្រោងទាំង០៣ឃុំនេះ ក៏ប៉ុន្តែតាមពិតក្រុមហ៊ុនមួយចំនួនគឺដើរតាមទាយកថ្លៃទឹកតែប៉ុណ្ណោះ សូមឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមេត្តាពិនិត្យមើលផងទាន ព្រោះដូច ជាមាន ភាព រញ៉េរញ៉ៃ ណាស់៕ ដោយៈ ស្វាយរៀង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post