
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ក្រសួងសុខាភិបាល បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីម្នាក់ផ្ទុកមេរោគកូវីដ១៩ ដែលបានចូលទៅកាន់ផ្សារនេះដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
នេះបើយោងតាម រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានអង្គភាពព័ត៌មាន Fresh News នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាលក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ការសម្រេចបិទផ្សារអ៊ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត ហើយស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។