
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងអប់រំ បិទសាលាអន្តរទ្វីបអាមេរិកកាំង សាខាចាក់អង្រែបណ្តោះអាសន្ន ក្រោយស្រ្តីម្នាក់ឆ្លងកូវីដ១៩ ហេីយមានកូនរៀនៅសាលានេះ បានឆ្លងកូវីដ១៩ ដូចគ្នា។
ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និង តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាក ដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្ទរយៈពេល០២សប្ដាហ៍ ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ។
គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សា ខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវា សុខាភិបាល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។