
សង្គម
អាម៉ាប៉ាប៉ាញ៉ូសយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសុខាភិបាលមុននេះបន្តិច ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារភ្នំពេញរយៈពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ត បន្ទាប់ពីយោងតាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារនោះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ ឲ្យបានគ្រប់ៗគ្នា។