សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាលពីពេលថ្មីៗនេះ បងប្អូនប្រហែលជាបានឃើញហើយ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចូលរួមលេង Challenge ដោយផុសការបរិច្ចាគ 1$ ដើម្បីជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ ដែលបងប្អូនខ្លះក៏បានលេងរួចមកហើយ ដែលកម្មវិធីនេះបានបង្កើតឡើងដោយលោក សាយ និងក្រុមការងារ ដើម្បីជាចំណែកចូលរួមបន្ថែមក្នុងយុទ្ធនាការរត់រយៈពេល៩៩ថ្ងៃជួយមន្ទីរពេទ្យកុមារអង្គរ។
គិតត្រឹមម៉ោង១១កន្លះយប់ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងរយៈពេលតែ២៤ម៉ោងកម្មវិធីនេះ ទទួលបានថវិកា ដែលបានពីសប្បុរសជនបរិច្ចាគលុយ ១ដុល្លាររបស់បងប្អូន មានចំនួនរហូតដល់ ៥៤១លានរៀល ឬប្រហែល ១៣២,០០០ ដុល្លារ រីឯថវិការសរុបមានចំនួន ៧៥១លានរៀល ឬប្រហែល ១៨៣,០០០ដុល្លារ។
ជាមួយគ្នានេះដែរ លោក សាយ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេង Challenge នេះ។
ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចូលរួម Challenge មួយនេះ បងប្អូននៅតែបន្តចូលរួមបាន តាមរយៈ ABA App : 000 320 555 (Angkor Hospital for Children Limited) និង Wing : 03206872 (AHC Patient Contributions)។
សូមជម្រាបជូនថា Challeng នេះ គឺតែលោកអ្នកធ្វើការបរិច្ចាគប្រាក់ 1$ ទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ ហើយធ្វើការថតនូវប្រតិបត្តិការផ្ញើប្រាក់នោះ រួចបង្ហោះចូលគណនីហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតរបស់លោកអ្នក និង tag (ប្រាប់ទៅ) មិត្តភក្តិ ១០ នាក់ទៀតជាការស្រេច។