header ads

Sponsor

នៅក្នុងឆ្នាំ 2020 នេះត្រូវគេរំពឹងថាជាឆ្នាំនៃបច្ចេកវិទ្យា 5G ។ ឧស្សាហកម្មស្មាតហ្វូនគឺមានការនាំយកនូវបណ្តាញ Networks ជំនាន់ថ្មីដែលធ្វើការគ្របដណ្តប់នៅទូទាំងអាស៊ី និងពិភពលោកទាំងមូល ខណៈពេលដែលឧបករណ៍ 5G ជាច្រើនគឺមានការនាំចេញទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ហើយវាក៏មានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ផងដែរ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ប្រទេសសិង្ហបុរីគឺនាំមុខទៅលើបច្ចេកវិទ្យា 5G នៅក្នុងឆ្នាំ 2020 នេះ ដែលតាមពីក្រោយដោយទីផ្សារជាច្រើនទៀតដូចជាប្រទេសហ្វីលីពីន ម៉ាឡេស៊ី ថៃ​ វៀតណាម និងកម្ពុជាដែលធ្វើការបោះជំហានទៅកាន់បច្ចេកវិទ្យា​5G នេះផងដែរ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ បច្ចេកវិទ្យា 5G សម្រាប់ពិភពលោកទាំងមូលក៏មានការប៉ះពាល់ខ្លាំងផងដែរដោយសារតែមេរោគរាតត្បាតកូវីដ 19 នោះ។

ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ននេះក៏ធ្វើការរារាំងដល់ការដំណើរការនូវបច្ចេកវិទ្យា 5G ផងដែរ ហើយវាក៏មានរយៈពេលវែងថែមទៀតនៅក្នុងកំណើននៃការពង្រីកទៅលើបច្ចេកវិទ្យា​5G នេះថែមទៀត។ វាគ្មានការសង្ស័យនោះទេដែលថា បច្ចេកវិទ្យា 5G គឺមានការជះឥទ្ធិពលដល់ផ្នែកសេដ្ឋកិច្ច និងការរស់នៅទាំងបច្ចេកវិទ្យា 3G និង 4G ថែមទៀត។

ជាដំបូង បច្ចេកវិទ្យា 5G នឹងបើកបង្ហាញនូវសករាជថ្មីនៃការបញ្ចូនទិន្នន័យ។ បញ្ហាទៅលើចរាចរណ៍នៃការប្រើប្រាស់អ៊ីនធឺរណិតនៅលើស្មាតហ្វូនក៏នឹងមានការកើនឡើងខ្លាំងមែនទែននៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតកូវីដនេះ ហើយវាក៏មានការបង្ហាញយ៉ាងច្បាស់ថា វានឹងមានការកើនឡើងទៅមុខជាបន្តទៀតផងដែរ។ ការបិទប្រទេស គឺមានការបង្កើនទៅលើការប្រើប្រាស់អ៊ីនធឺរណិតនៅលើពិភពលោកដល់ទៅ 70% ដែលនេះពិតជាខ្ពស់មែនទែនដែលមិនធ្លាប់មានពីមុនមកនោះទេ នេះបើតាមការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយ Statista នៅក្នុងខែមីនា។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ នៅក្នុងប្រទេសហ្វីលីពីនគឺមានការកើនឡើងដល់ទៅ 96% នៃការប្រើប្រាស់អ៊ីនធឺរណិតផងដែរ។

រលកថ្មីនៃការផ្លាស់ប្តូរទៅលើប្រព័ន្ធឌីជីថលក្រោយមេរោគរាតត្បាត

នៅក្នុងពេលដែលមានតម្រូវការទៅលើការប្រើប្រាស់ទិន្នន័យកាន់តែច្រើន ការទាមទារទៅលើល្បឿនកាន់តែលឿនសម្រាប់ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 5G networks ពិតជារឿងសំខាន់ខ្លាំងណាស់។ វាទាមទារអោយមានការបញ្ចូនទិន្នន័យនៅក្នុងកម្រិតមួយដែលខ្ពស់ និងការធានាទៅលើប្រសិទ្ធិភាពនៃការទំនាក់ទំនងថែមទៀត។

ក្រុមហ៊ុន vivo ជឿជាក់ថា បច្ចេកវិទ្យា 5G នឹងទទួលបាននូវគោលដៅក្នុងការពង្រឹងទៅលើការទំនាក់ទំនងកាន់តែប្រសើរឡើងជាងមុនសម្រាប់មនុស្សជាតិនៅជុំវិញពិភពលោកសម្រាប់គ្រប់ឧបករណ៍ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត។ វានឹងក្លាយជាកាតាលីករថ្មីក្នុងការតភ្ជាប់ទៅលើប្រព័ន្ធអេកូឡូស៊ី និងការពង្រឹងទៅលើបច្ចេកវិទ្យាឌីជីថលដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ និងបុគ្គលិកទាំងអស់នៅក្នុងការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលនោះ។

ខណៈពេលដែលរដ្ឋាភិបាល និងផ្នែកសេដ្ឋកិច្ចគឺមានការពាក់ព័ន្ធជាមួយគ្នានៅក្នុងពេលក្រោយមេរោគរាតត្បាតនេះ មនុស្ស និងងាជីវកម្មជាច្រើនក៏កាន់តែត្រូវការទំនាក់ទំនងកាន់តែខ្លាំងជាងមុន នេះក៏ដោយសារតែបច្ចេកវិទ្យា 5G ហើយទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើននឹងមានការតភ្ជាប់ឧបករណ៍ជាច្រើនរហូតដល់ទៅជាង 1 លានគ្រឿងក្នុងមួយគីឡូម៉ែត្រ 4 ជ្រុងផងដែរ។ ការកើនឡើងនៃការតភ្ជាប់ឧបករណ៍ទំនាក់ទំនងនេះនឹងឈានដល់ទៅចំនួន 41.6 ពាន់លានគ្រឿងនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ នេះបើតាមការបញ្ជាក់របស់ស្ថាប័ន IDC ។

តម្រូវការនៃបច្ចេកវិទ្យា 5G ក្នុងការប្រយុទ្ធជាមួយនឹងកូវីដ

នៅក្នុងពេលដែលមានមេរោគកូវីដនេះ វាមានការដើរតួយ៉ាងសំខាន់នៃបច្ចេកវិទ្យា 5G នៅក្នុងការប្រើប្រាស់នៅជុំវិញពិភពលោក។ នៅក្នុងប្រទេសចិន បណ្តាញបច្ចេកវិទ្យា 5G networks គឺមានការកើនឡើងខ្លាំងក្លាមែនទែនដែលមានការទ្រទ្រង់ទៅលើផ្នែកមន្ទីរពេទ្យ និងសេវាកម្មសង្គ្រោះបន្ទាន់ជាច្រើនទៀត ខណៈពេលដែលមនុស្សយន្ត 5G អាចដំណើរការស្វ័យប្រវត្តិក្នុងការបម្រើអតិថិជនជាច្រើនជាជំនួយរបស់បុគ្គលិកសុខាភិបាលថែមទៀត។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន vivo បានបង្កើតនូវគំរូជាច្រើនក្នុងការប៉ាន់ប្រមាណអំពីការកើនឡើងនៃប្រសិទ្ធិភាពក្នុងការប្រឆាំងទៅនឹងមេរោគរាតត្បាតនេះជាមួយនឹងបណ្តាញបច្ចេកវិទ្យា 5G networks ។ ជាឧទាហរណ៍ ឧបករណ៍ 5G ជាច្រើនដូចជាស្មាតហ្វូន ឬវ៉ែនតាឆ្លាតវៃជាច្រើនអាចធ្វើការកំណត់ទៅលើរោគសញ្ញា និងការចាប់នូវប្រវត្តិព័ត៌មានរបស់មនុស្សបានជាលក្ខណ

ៈភ្លាមៗបានថែមទៀត។ ប្រសិនបើមានរោគសញ្ញាពាក់ព័ន្ធទៅនឹងកូវីដ 19 នោះ ឧបករណ៍នេះអាចជូនដំណឹងបានភ្លាមៗទៅកាន់អាជ្ញាធរដើម្បីធ្វើការពិនិត្យមើលទៅលើជនសង្ស័យនេះបានថែមទៀតដើម្បីធ្វើការវិភាគ តាមដាន និងព្យាបាលអោយបានលឿនបំផុត។ ស្ថានភាពនេះគឺពិតជាអាចធ្វើការគ្រប់គ្រងបានកាន់តែលឿនជាងមុនជាមួយនឹងបច្ចេកវិទ្យា 5G នេះ។

សម្រាប់ AI ក៏មានតួនាទីសំខាន់នៅក្នុងការប្រយុទ្ធជាមួយនឹងមេរោគរាតត្បាតនេះ ហើយវាក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា 5G ផងដែរ។ តាមរយៈការបង្កើតនូវប្រព័ន្ធទិន្នន័យច្បាស់លាស់បច្ចេកវិទ្យា AI អាចធ្វើការវិភាគ និងរៀនអំពីករណីមុនៗ និងការព្យាបាលបានផងដែរដើម្បីធ្វើអោយការងារកាន់តែមានភាពងាយស្រួលមួយកម្រិតទៀត។ វេជ្ជបណ្ឌិតអាចធ្វើការប្រឹក្សាពីចម្ងាយសម្រាប់អ្នកជំងឺតាមរយៈដំណោះស្រាយនៃការខលវីដេអូកម្រិតខ្ពស់ដើម្បីធ្វើការឆ្លើយតបជាមួយនឹងអ្នកជំងឺបានទាន់ពេលវេលា គ្រប់ទីកន្លែងថែមទៀត។

សម្រាប់មនុស្សដែលដាក់ខ្លួនអោយនៅដាច់ដោយឡែកនោះ សម្រាប់យន្តហោះ 5G Drones ​ត្រូវបានប្រើប្រាស់នៅក្នុងការដឹកជញ្ជូននូវសម្ភារៈដែលចាំបាច់ដូចជាថ្នាំពេទ្យសម្រាប់អ្នកជំងឺជាដើម។ ជាមួយនឹងបណ្តាញបច្ចេកវិទ្យា 5G នេះ ការដឹកជញ្ជូនកាន់តែងាយស្រួល និងគួរអោយជឿជាក់ជាទីបំផុតថែមទៀតជាមួយនឹងសេវាកម្ម Drone នេះ។

5G គឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo

ក្រុមហ៊ុន vivo បានមើលឃើញនូវប្រសិទ្ធិភាពរបស់បច្ចេកវិទ្យា 5G និងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G នេះកាន់តែអស្ចារ្យជាងមុនមួយកម្រិតទៀត។ នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុន vivo បានបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G នៅក្នុងទីក្រុងប៉េកាំង ហើយវាក៏បន្តក្នុងការរុករកទៅលើបច្ចេកវិទ្យា 5G នេះផងដែរ។ នៅក្នុងឆ្នាំ 2017 ក្រុមហ៊ុន vivo បានចាប់ផ្តើមនូវអង់តែន 5G antenna និងបច្ចេកវិទ្យា RF key technology ជាមួយនឹងការចូលរួមរបស់ក្រុម IMT-2020 (5G) ក្នុងការស្រាវជ្រាវទៅលើបច្ចេកវិទ្យា 5G អោយកាន់តែល្អអស្ចារ្យថែមមួយកម្រិតទៀតផងដែរ។

នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានធ្វើការអភិវឌ្ឍទៅលើគំរូស្មាតហ្វូន 5G ដែលមានការតេស្តទៅលើបណ្តាញបច្ចេកវិទ្យា 5G ផងដែរ។ នៅក្នុងរយៈពេល 4 ឆ្នាំនេះ ក្រុមហ៊ុន vivo បានស្នើសាកល្បងនូវបច្ចេកវិទ្យា 5G នេះរហូតដល់ទៅ 4,000 លើក និងពេលនេះក្លាយជាអ្នកដែលនាំមុខគេទៅលើបណ្តាញបច្ចេកវិទ្យា 3GPP និងស្តង់ដារបច្ចេកវិទ្យា 5G ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន VIVO ក៏ត្រៀមខ្លួនក្នុងការនាំយកនូវស្មាតហ្វូន 5G ដ៏ខ្លាំងក្លារបស់ខ្លួនសម្រាប់ពិភពលោក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ស្មាតហ្វូនបានដើរតួរយ៉ាងសំខាន់នៅក្នុងពេលបច្ចុប្បន្ននេះ ការឌីស្សាញ​និងបច្ចេកវិទ្យាឆ្លាតវៃ AI ក៏ក្លាយជាផ្នែកមួយដ៏សំខាន់នៃបច្ចេកវិទ្យា AI បច្ចេកវិទ្យា  RF/antenna technology ជំនាន់ថ្មី​និងប្រព័ន្ធក្នុងការវាស់ទៅលើកំដៅក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ ក្រុមហ៊ុន vivo ប្តេជ្ញាចិត្តក្នុងការបង្កើតនូវបច្ចេកវិទ្យាស្នូលទាំងនេះ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅលើពិភពលោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post