header ads

Sponsor

(ឧត្តរមានជ័យ)៖ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានមន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្រោយផ្ទុះអាវុធមួយប្រាវ ។

លោកស្នងការបានបញ្ជាក់ថា នគរបាលដែលបានស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តង។

លោកស្នងការ បានបញ្ជាក់ទៀតថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ អាចមកពីបញ្ហាសតិ ព្រោះជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post