សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស បានសម្រេចរៀបចំការប្រឡងសាកល្បងកម្រិតវិញ្ញាសារថ្នាក់ជាតិ ចំពោះសិស្សថ្នាក់ទី៩ មធ្យមសិក្សាបឋមភូមិ និងសិស្សថ្នាក់ទី១២ មធ្យមសិក្សាទុតិយភូមិ ។
ចំពោះដំណើរប្រឡងគឺប្រព្រឹត្តិដូចប្រឡងថ្នាក់ជាតិអ៊ីចឹង គឺមានការរឹតបន្ដឹង និងការរក្សាគម្លាតដូចគ្នា។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះលទ្ធផលបានកែរួចរាល់កាលពីថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញនេះឃើញថា ចំពោះប្អូនៗថ្នាក់ទី៩ គឺបានធ្លាក់ស្ទើរតែ៩៩% ខណៈដែលអ្នកជាប់គឺមានតិចតួចបំផុត ដែលសុទ្ធសឹងតែជាសិស្សពូកែប្រចាំថ្នាក់។
ចំណែកប្អូនៗទី១២ វិញក៏មានលទ្ធផលប្រហាក់ប្រហែលទៅនឹងសិស្សថ្នាក់ទី៩ ដែរ ដោយមានអ្នកជាប់ភាគតិច ហើយ និទ្ទេសគឺសុទ្ធសឹងនិទ្ទេស E ដែលនិទ្ទេស C D ឃើញមានតិចតួចបំផុត។
ទោះបីនេះគ្រាន់តែជាការប្រឡងសាកល្បង ក៏ប៉ុន្តែវាហាក់បីដូចជាមានសញ្ញាអវិជ្ជមានច្រើន ទៅនឹងលទ្ធផលរបស់ប្អូនៗនៅក្នុងឆ្នាំប្រឡងឆ្នាំនេះ ប៉ុន្តែឱកាសនៅមាន សូមប្អូនៗ ត្រូវតែបន្តការខំសិក្សាបន្ថែមទៀត៕