Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមផេកហ្វេសប៊ុក ផ្លូវការស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាបបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនបង្កនោះឈ្មោះ ឆាយ សុខហៃ ភេទប្រុស កើតថ្ងៃទី០៧-០៦-១៩៩០ ទីកន្លែងកំណើត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

ជាមួយគ្នានោះដែរនគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្តបង្កចូលមកដោះស្រាយនៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង២០នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩-១០ ស្ថិតត្រង់ចំណុចភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ (រវាងម៉ូតូនិងរថយន្ត ដែលមានទិសដៅស្របគ្នាពីជើងទៅត្បូង)។

អ្នកបើកបរម៉ាកHONDA Dream C125 ពណ៌ខ្មី ពាក់ស្លាកលេខ 1O-5154 កំពត ឈ្មោះ ដេន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្ត កំពត រងរបួសស្រាល ពាក់មួកសុវត្តិភាព ម៉ូតូខូចខាតកម្រឹតស្រាល និងមានអ្នករួមដំណើរចំនួន២នាក់១-ឈ្មោះ ម៉ន ស្រីអូន ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បាក់ជើងស្តាំ បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យតាមរថយន្តសង្គ្រោះ ២-ឈ្មោះ នេន វិសាល ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូនរងរបួសស្រាល។

ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពេលកើតបានបើករត់កេចបាត់ ដោយមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ តែបានជ្រុះស្លាកលេខរថយន្តនៅកន្លែងកើតហេតុ 2BJ-2235 ភ្នំពេញ (សូមបញ្ជាក់ករណីខាងលើនេះរថយន្តបានបត់ឆ្វេង ត្រឡប់ក្រោយ)។

សម្ភារវត្ថុតាង ដែលមានការពាក់ព័ន្ធក្នុងករណីខាងលើនេះមានម៉ូតូចំនួន ១គ្រឿងបានប្រគល់អោយម្ចាស់ប្រើប្រាស់បណ្តោះអាសន្ន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor