header ads

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ៖

 ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩​ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម​ ដូចជា​ សំបោរ​ ឫស្លេសទឹកមាត់​ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​ ហេីយមិនបានលាងដៃនឹងសាប៊ូ​ ឫអាល់កុល​ ឫទឹកជែលសម្រាប់លាងដៃ​ ភ្លាមៗ​ទេនោះ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ-១៩​ នឹងតោងលេីក្រដាស់ប្រាស​ ហេីយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​ នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់​ វីរុសកូវីដ-១៩​ នឹងតោងមកដៃបុគ្គលនោះ​ ហេីយបុគ្គលនោះ​ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដេីម​ ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត​។ 
 បន្ទាប់មក​ ក៏មានការចម្លងបន្តៗគ្នា​ ប្រសិនបេីមិនបាន​ លាងដៃ​ ពាក់ម៉ាស់​ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ។
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post