header ads

Sponsor

កំពង់ឆ្នាំង ៖ នៅល្ងាចថ្ងៃទី ០៣ ខែធ្នូ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនសង្ស័យ ២នាក់ ក្នុងករណីឃាតកម្ម នៅលើក្មេងស្រីសិស្សសាលានៅលើបាឡាស្មាច់ឃុំឆ្នុកទ្រូ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខណៈក្មេងស្រីសិស្សសាលាម្នាក់បានបាត់ខ្លួនហើយត្រូវបានអាណាព្យាលដើររកពេញមួយយប់ តាំងពីកាលល្ងាចពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី០៤ខែឆ្នាំ ដដែលទើបរកសពឃើញ នៅចំនុចផ្លូវថ្មី ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ក្រោយពីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ នៅវេលាម៉ោង ១៧:៣០ នាទី ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៥ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ០២ នាក់:

១-ឈ្មោះ កាន់ ឈុនឡេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

២-ឈ្មោះ លន សុខឡូត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំ នៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យ ពាក់ព័ន្ធនិងករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានដកវត្ថុតាងរួមមាន :-ទូរស័ព្ទដៃចំនួន ០២ គ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួម និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី។

សូមរំលឹកថា ក្មេងស្រីដែលធ្លាប់តែជួយចម្លងមិត្តភក្តិតាមកា ណូតបាឡាស្មាច់ ពេលចេញពីសាលារៀន ហើយដឹកយកទៅដាក់តាមផ្ទះ ក្មេងស្រីជាជនរងគ្រោះមានឈ្មោះ ឡាំង រដ្ឋាភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានបាត់ខ្លួនម៉ោង១៨និង៣ ០នាទីល្ងាច រកឃើញសពនៅវេលាម៉ោង៨និង៣០នាទី ព្រឹក ម្តាយឈ្មោះ សេង វណ្ណាអាយុ៥៧ឆ្នាំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post