header ads

Sponsor

គិតពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ៦ខែធ្នូឆ្នាំ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ចំនួន ១១៣០៥នាក់ ដែលក្នុងចំនួននេះ បានឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣២នាក់ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ និងមណ្ឌលសុខភាពចាក់អង្រែ ។

នៅថ្ងៃទី ៦ខែធ្នូឆ្នាំ ២០២០ក្រសួងសុខាភិបាលបានយកវត្ថុសំណាកដែលនៅសល់កាលពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០២០ ចំនួន១០៧សំណាក បូកបន្ថែមនិងវត្ថុសំណាកដែលទទួលបាននៅថ្ងដដែល ពីខេត្ត និងរាជធានី សរុបចំនួន ៥២៣សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺមានលទ្ធផលវីជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ២២៨សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ ២០២០នេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន២នាក់ ជាអ្នកពាក់ព័ន្ធរឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងមិនមានជាសះស្បើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post