header ads

Sponsor

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទី កម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញក្មេងទំនើង២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមបណ្តោយផ្លូវសុរ៉ាម្រិត ចំណុចសាលាករុកោសល្យ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមដែលមានគ្នាប្រមាណ១២នាក់÷

ក្រុមទី១មានឈ្មោះ

១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ
២-ឈ្មោះថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៣-ឈ្មោះសុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៤-ឈ្មោះមុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ
៥-ឈ្មោះម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៦-ឈ្មោះរិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៧-ឈ្មោះទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៨-ឈ្មោះវិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ
៩-ឈ្មោះប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក
១០-ឈ្មោះតែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ

ក្រុមទី២មានឈ្មោះ÷

១-ឈ្មោះសាំង ហូស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ
២-ឈ្មោះហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី
ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន៥គ្រឿង
១-ម៉ូតូម៉ាកHonda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CX-8535
២-ម៉ូតូម៉ាកHonda Scoopy ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IL-3721
៣-ម៉ូតូម៉ាកHonda C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E-5044
៤-ម៉ូតូម៉ាក Suzuki NEX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-4940
៥-ម៉ូតូម៉ាកHonda Beat ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GY-4584

ក្រោយពីធ្វេីការបង្ក្រាបបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបាននាំក្មេងទំនើងទាំង២ក្រុមមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post