header ads

Sponsor

(ស្វាយរៀង​):​ បេីតាមរបាយការណ៍ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០​ម្សិលមិញ​នេះ​ ស្តីអំពីអ្នកធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆកា នៅក្នុងខេត្តស្វាយរៀង មានដូចខាងក្រោម: 
 1.ចំនួនអ្នកពាក់ព័ន្ធនឹងមន្រ្តីពន្ធនាគារ ២នាក់មកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ សរុប១៣ នាក់ ស្រី០៥ នាក់ បានធ្វើចត្តាឡីស័ក នៅតាមផ្ទះ។ (លទ្ធផលពិនិត្យសំណាក់ របស់មន្ត្រីពន្ធនាគារទាំង២នាក់ អវិជ្ជមាន)
 2.មន្ត្រីរាជការមកពីប្រជុំនៅខេត្តសៀមរាប ថ្ងៃទី២៧ ខែវិច្ឆកា សរុប២៥ នាក់ ស្រី០៧ នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ 
 3.ចំនួនប្រជាពលរដ្ឋបានទៅលេងផ្សារអ៉ីអន សរុប០៥នាក់ស្រី០២ នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ 
 4.បុគ្គលិកធនាគារកាថេសាខាក្រុងបាវិត និងក្រុមគ្រួសារ សរុប ២៧នាក់ ស្រី ១៦នាក់ ធ្វើចត្តាឡីស័ក ២កន្លែង ៖ •បុគ្គិល ៣នាក់ ភេទប្រុស បានជួបជាមួយអ្នកកើតកូវីត ១៩ បានធ្វើ ចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ក្រុងបាវិត(យាន្តឋានMr SO) ហើយបានធ្វើតេសយកសំណាក់លើកទី១ លទ្ធផល អវិជ្ជមានទាំង ៣នាក់ •ក្រុមគ្រួសារ អ្នកទាំង៣ មានចំនួន ២៤នាក់ ស្រី ១៦នាក់ បានធ្វើចត្តាឡីស័កនៅតាមផ្ទះ ។ 
 5.មន្ត្រីរាជការស៊ីវិលខេត្ត ដែលបានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា នៅសាលាជាតិរដ្ឋបាល ទីស្តីការក្រសួងមហាផ្ទៃ មានចំនួន ៧ នាក់ ស្រី ០០ នាក់ បានធ្វើចត្តាឡីស័កនៅតាមផ្ទះ ។ 
6.ប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្ននៅច្បារអំពៅ រាជធានីភ្នំពេញ (៤នាក់ ស្រី ១នាក់) បានវិលត្រឡប់មកនៅស្រុកស្វាយជ្រំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះមានកុមារា ២នាក់ អាយុ១៤ឆ្នាំ និងអាយុ១៣ឆ្នាំ មានក្តៅខ្លួន ពិបាកដកដង្ហើម រួមដំណើរជាឪពុក ម្តាយ សរុប ៤នាក់ បានយកទៅធ្វើចត្តាឡីស័ក និងយកសំណាក នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដើម្បីតាមដានសុខភាពបន្ត ។សរុបទាំងអស់មានចំនួន៨១នាក់ ស្រី៣១នាក់៕​ ដោយៈ​ស្វាយរៀង​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post