header ads

Sponsor

ភ្នំពេញ:យុវជនម្នាក់ជិតដល់ថ្ងៃរៀបការទៅហើយ បានសម្រេចចិត្តចង ក សម្លាប់ខ្លួនចោលគូដណ្តឹង ដោយយកក្រណាត់ចង់ភ្ជាប់ជាមួយដៃអេស្កាវ៉ាទ័រ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២០ នៅក្នុងការដ្ឋានជួសជុលអេស្កាវ៉ាទ័រតាមផ្លូវបេតុភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អិន សុភី បេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុសគ្រឿងចក្រអេស្កាវ័ទ័រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀវ។

តាមការរៀបរាប់ពីនារីត្រូវជាគូរដណ្ដឹងបានឲ្យដឹងថាគាត់បានស្រលាញ់គ្នាយូហើយនិងបានភ្ជាប់ពាក្យនិងគ្នាទៀត នៅសល់ប្រហែលកន្លះខែទៀតពួកគាត់ទាំងពីនិងចូងការជាមួយគ្នាតែបែបជាគូដណ្ដឹងរបស់ខ្លួនសំរេចចិត្តចងកសម្លាប់ខ្លួនបែបនេះ។

ប្រភពដដែលបានរៀបរាប់ទៀតថា អស់រយៈពេលច្រើនខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់ព្រលប់ថ្ងៃកើតហេតុគូរដណ្ដឹងគាត់បានផឹកស្រាហើយមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយរូបគាត់និងគូដណ្ដឹងបានដើរចេញពីបន្ទប់ស្នាក់នៅចេញទៅក្រៅបាត់លុះមកដល់ម៉ោងកើតហេតុហេតុវេលាម៉ោង ៦ព្រលប់ ទើបគាត់ទទួលដំណឹងថាគូរដណ្ដឹងរបស់គាត់បានចងកសម្លាប់ខ្លួននៅនឹងដៃអេស្កាវទ័រស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ ហើយក៏បានទាក់ទងទៅខាងជំនាញកុសល្យវិច្ច័យចុះមកពិនិត្យសាកសពខាងលើ សមត្ថកិច្ច ជំនាញ គ្រូពេទ្យ ឃើញថា ពិតជាស្លាប់ខ្លួន ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post