នាងខ្ញុំ អៀម ធីតា ជាជនរងគ្រោះ ពីព្រឹត្តិការណ៏សហគមន៏ ២៨វិច្ឆិកា។
ជាដំបូង នាងខ្ញុំសូមអភ័យទោសដែលបានបង្កការលំបាកដល់ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ បងប្អូនដែលរស់នៅឃុំព្រែកស្លែង និង ឃុំសៀមរាប ទាំងអស់ ដែលត្រូវធ្វើចតាឡីស័កនៅតាមទីកន្លែងផ្សេងៗគ្នា។ រូបនាងខ្ញុំមិនមានចេតនាណាធ្វើអោយមានប៉ះពាល់ជីវភាព និងមុខរបរប្រចាំថ្ងៃរបស់បងប្អូនម្នាក់ ណាឡើយ។សូមបងប្អូនមានការ យោគយល់ និង អធ្យាស្រ័យនាងខ្ញុំមិនចង់មានជំងឺដ៏កាចសាហាវនេះទេ។
នាងខ្ញុំសូមសំណូមពរ ដល់បណ្តាញព័ត៌មាន, សូមមេត្តាផ្ទៀងផ្ទាត់ប្រភពព័ត៌មានដើម្បីទទួលបានព័ត៌មានពិតក្នុងការចុះផ្សាយ។ប្រសិនបើមិនច្បាស់គួរធ្វើការទាក់ទងផ្ទាល់ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ពីព្រោះថាវាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ។
ហើយនាងខ្ញុំសូមសំណូមពរដល់អាជ្ញាធរខេត្តកណ្តាលគ្រប់លំដាប់ថ្នាក់ អនុវត្តន៏ការធ្វើចត្តាឡីស័ក ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង អង្គការសុខភាព ពិភពលោក លើ ប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយប្រយោលអោយបានត្រឹមត្រូវ។
របៀបគ្រប់គ្រង និងអនុវត្តន៏ការធ្វើចត្តាឡីស័ក គឺក្នុងកំឡុង១៤ថ្ងៃ គិតចាប់ពីពេលប៉ះពាល់ចុងក្រោយ។ ចាប់តាំងពីថ្ងៃ ទី ២៩ វិច្ឆិកា ដែលនាងខ្ញុំបានប៉ះពាល់ចុងក្រោយជាមួយឪពុកម្តាយរបស់នាងខ្ញុំរហូត ដល់ថ្ងៃទី ១៣ធ្នូ ឆ្នាំ ២០២០ មានរយះពេល ១៥ ថ្ងៃមកហើយ ។
សូមមេត្តាពិនិត្យនិងសំរួលដោយក្ដីអនុគ្រោះ ដល់អ្នកប៉ះពាល់ដោយប្រយោលជាមួយឪពុកម្តាយនាងខ្ញុំ និងធ្វើការអនុវត្តន៏អោយបានត្រឹមត្រូវ ពីព្រោះថាការធ្វើចត្តឡីស័ក បានប៉ះពាល់ការប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។
***សូមបញ្ជាក់: លទ្ធផលធ្វើតេស្តលើកទីមួយ របស់ក្រុមគ្រួសារ និង មិត្តរួមការងារសរុបចំនួន ៨៤នាក់ ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលគឺ អវិជ្ជមានទាំងអស់គ្នា។ បងស្រីរបស់ខ្ញុំ និង គ្រួសារ របស់គាត់ ដែលខ្ញុំ ស្នាក់នៅ ផ្ទាល់ជាមួយក្នុងផ្ទះ ស្ថិតនៅ សង្កាត់បឹង ទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន ធ្វើចត្តឡីស័កនៅផ្ទះ បន្ទាប់ពីរូបនាងខ្ញុំ តេស្ត វិជ្ជមាន មេរោគ កូវីដ ១៩។
ជាចុងក្រោយនាងខ្ញុំសូមភ្ជាប់ជាមួយ លិខិតស្នើសុំដល់អភិបាលខេត្ត, លិខិតស្នើសុំកែប្រែព័ត៌មាន និង របៀបអនុវត្តន៏ការធ្វើចត្តាឡីស័កពីក្រសួងសុខាលភិបាល។
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ សូមផ្សាយបន្តព័ត៌មានពិត និង មតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃ។ដោយក្តីគោរព និងជូនពរដល់បងប្អូនអោយមានសុខភាពល្អគ្រប់គ្នា ពីនាងខ្ញុំ អៀម ធីតា សូមអរគុណ។