លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងជាថ្មីថា លោកស្រីមិនដែលលេីកថា ក្រដាសប្រាក់ ជាប្រភពចម្លងចម្បងនៃការចម្លងវីរុសកូវីដ-១៩ នោះឡេីយ។ គ្រាន់តែបង្ហាញពីការសិក្សានៃប្រទេសអូស្ត្រាលី លេីលទ្ធភាពនៃការចម្លងតាមក្រដាសប្រាក់តែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលសុំឲ្យម្ចាស់អត្ថបទដែលបានផ្សព្វផ្សាយ មានការកែតម្រូវជាបន្ទាន់ផងណា។