header ads

Sponsor

ភ្នំពេញ៖លោក ថន វីរៈ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបនឹងតែងតាំងកាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ បានចេញ លិខិតបដិសេធថា «ពុំធ្លាប់មានប្រវត្តិទទួលការផ្តន្ទាទោស ឬ ជាប់ពន្ធនាគារ ពិសេសពាក់ព័ន្ធនឹងបទឃាតកម្ម ឬ ការឈូសឆាយដីឧទ្យានជាតិ រាម ហើយក៏ពុំធ្លាប់ឆបោកប្រជាពលរដ្ឋណាម្នាក់ដែរ»។

នេះបើយោងតាមលិខិតបដិសេធរបស់លោក សៅ សម្បត្តិ មេធាវីតំណាងដោយអាណត្តិឲ្យលោក ថន វីរៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។

ក្រោយមានការចុះផ្សាយបន្ទាប់ពីមានការបដិសេធនេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ធ្លាប់បានថ្លែងថា

«ការចុះផ្សាយនោះបាននិយាយរិះគន់ប៉ះពាល់ដល់កិត្តយសរបស់ឯកឧត្តម ថន វីរៈ ខុទ្ទកាល័យសម្តេចក្រឡាហោម បានទទួលការណែនាំឲ្យធ្វើការស្រាវជ្រាវបញ្ហានេះ ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនភាគីទាំងសងខាង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post