ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន គេចពីគេដេញវាយ ហេីយជ្រុលទៅបុករថយន្ត toyota prius មួយគ្រឿងកំពុងបត់ឆ្លងផ្លូវចំហៀងពេញទំហឹង ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ កក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមសម្ដីមិត្តភ័ក្តជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុពួកគេជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1507 ធ្វេីដំណេីរតាមផ្លូវម៉ៅសេទុង ខណៈនោះក៏ជនមិនស្គាល់មុខជាច្រេីននាក់ជិះម៉ូតូដេញវាយពួកគេ ធ្វេីឲ្យពួកគេខភ័យស្លន់ស្លោខ្លាចជនទាំងនោះវាយត្រូវនាំគ្នាជិះគេចយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AV-0624 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាហេីយបត់ឆ្លងផ្លូវ ចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូបានបាក់កាំ និងកម៉ូតូ រីឯរថយន្តបានបែកកង់មុខ និងកញ្ចក់ ខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន ដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះភ្លាមៗដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕