header ads

Sponsor

កុមារា ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបភាព វីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច តែហើយក្រោយមកត្រូវបានអង្គការមួយឈ្មោះ “សង្គ្រោះជនអស់សង្ឃឹម” នៅម្ដុំផ្សារបែកចាន យកទៅចិញ្ចឹម ផ្គត់ផ្គង់ ផ្ដល់ការស្នាក់នៅ និងរៀនសូត្រនោះ តែបានមួយរយៈពេល ស្រាប់តែ​ អាហុង បានរត់ចេញពីអង្គការបាត់ដំណឹងសូន្យឈឹង

តាមការសួរនាំ អាហុង ហាក់មិនសូវពេញចិត្តនឹងជីវិតរស់នៅក្នុងអង្គការឡើយ បើទោះបីជាមានការយកចិត្តទុកដាក់ផ្ដល់អាហារ ការកម្សាន្ត និងការរៀនសូត្រយ៉ាងណាក៏ដោយ ព្រោះតែហុង នៅតែនឹកដល់ជីវិតកាលពីអតីតកាលរបស់គេ ជីវិតដែលមានសេរីភាព ចង់ទៅណាក៏បាន​ ដេកកន្លែងណាក៏បាន ងេីបមកឃ្លាន ក៏យកលុយដែលគេអោយនៅជាប់ខ្លួនទិញអាហារញាំទៅ បេីថ្ងៃណាអត់ ទៅតាមហាងគុយទាវ ឬហាងបាយ​ គេឃេីញអាណិតហៅញាំក៏មាន ។

ក្នុងរយៈពេលប៉ុន្មានខែដែលហុង បានផ្ញើជីវិតនៅអង្គការគេក៏បានកែប្រែខ្លួនគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែនៅពេលដែលគេបានជួបមនុស្សខាងក្រៅដែលចូលចិត្តគេ ហៅគេ ឬលេងជាមួយគេ ហុងក៏ចាប់ផ្ដើមមានគំនិតទៅរស់នៅខាងក្រៅតាមយថាកម្មរបស់ខ្លួនបន្តទៀត រហូតដល់ថ្នាក់​លួចរត់ចេញពីអង្គការតាំងពីថ្ងៃទី១០ ខែកក្កដា ២០២០មកម្ល៉េះ មិនដឹងថាគេទៅដល់ណាហើយទេ បច្ចុប្បន្ននេះខាងអង្គការកំពុងតាមរកតែមិនដឹងរកឯណាឃើញទេ។

សូមបញ្ជាក់ថា​ ពួកខ្ញុំបានប្រទះឃេីញគេនៅតាមផ្លូវមុខផ្ទះលក់ចាប់ហួយមួយកន្លែង នៅតាមផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ នាម៉ោងជាង០៣ទាបភ្លឺ​ ឈានចូលថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២០នេះ ហេីយបានសួរនាំ​ រូបគេថាឃ្លាន​ ទេីបដឹកទៅ Mart ដែលនៅក្បែរនោះ ទិញម៉ីកំប៉ុង និងទឹកចាហួយ អោយញាំ បន្ទាប់ពីញាំហេីយ​ អាហុងប្រាប់ថា​ ងងុយដេក អោយជូនរូបគេ ទៅ​ម្ដុំផ្សារដេីមគរផង​ ទេីបពួកខ្ញុំជូនទៅម្ដុំផ្សារដេីមគ ហេីយគេក៏ចុះដេីរចូលផ្សារបន្លែបាត់ទៅ......។

សោកស្ដាយ​ដែលទទួលបាន​ព័ត៌មាន​ពីអង្គការយឺតពេល ទេីបមិនដឹងថាទំនាក់ទំនងតាមណា

អត្ថបទ និងរូបភាព ពី បងម៉េង អ្នកសារព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post