header ads

Sponsor

ភ្នំពេញ ៖ ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលថ្លែងសារពិសេសជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់បាក់ឌុបឆ្នាំ២០២០នេះ។

សម្តេចតេជោ បានបញ្ជាក់ថា ការស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុបឆ្នាំ២០២០នេះ គឺដោយសារតែការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មិនទាន់បញ្ចប់នៅឡើយ។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានស្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ជាបន្ដបន្ទាប់ ព្រោះតែបង្ការការចម្លងជំងឺកូវីដ១៩។ ជារៀងរាល់ឆ្នាំដំណើរការប្រឡងតែងតែរៀបចំឡើងនៅពាក់កណ្ដាលខែសីហា ក៏ប៉ុន្តែដោយសារការសិក្សាឆ្នាំ២០២០នេះ មានភាពរអាក់រអួល ក្រសួងអប់រំក៏ត្រូវបង្ខំចិត្ដលើកពេលប្រលង មករៀបចំនៅចុងខែធ្នូ ឆ្នាំ២០២០វិញ ក៏ប៉ុន្ដែដោយសារតែការលេចធ្លាយជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ ដែលហៅថា ព្រឹត្ដការណ៍សហគមន៍២៨វិច្ឆិកា បានកើតឡើង ក្រសួងអប់រំ ត្រូវបង្ខំចិត្ដជាថ្មីលើកពេលប្រឡងជាលើកទី២ ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post