header ads

Sponsor

ភ្នំពេញ៖តាមរយៈសារសំឡេងរបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ថា បុគ្គលិក៦នាក់ នៃហាងស្បែកជើង និងកាបូប Pedro នៅផ្លូវព្រះសីហនុ បានឆ្លងជំងឺកូវីដ-១៩ ៦នាក់បន្ថែមទៀត។

បើតាមលោកស្រី យក់ សម្បត្តិ គឺ សំណាកជាង៦០បានយកពីហាង Pedro តែទើបវិភាគបានជាង៣០សំណាក ប៉ុណ្ណោះ ដែលរកឃើញមានអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន៦នាក់នេះ ។

រហូតមកទល់ពេលនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៩នាក់ហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post