header ads

Sponsor

ខេត្តរតនគិរី៖ រថយន្តម៉ាស្ដា ពណ៌ត្រេអុីពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿងបានបើកបរទៅបំបុកទៅលើមន្ត្រីនគរបាលការពារគោលដៅ រៀបចំសណ្តាប់ធ្នាប់ម្នាក់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈដែលកំពុងបំពេញការងារ កាលពីថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

មុនពេលកើតហេតុមន្រ្តីនគបាល ដែលរងគ្រោះនោះបានបំពេញការងារឈរឃាត់រថយន្តគ្រប់ ប្រភេទដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែឃាត់ប៉ះចំរថយន្តពណ៌ត្រេអ៊ីពាក់ស្លាក់លេខ ខ. ម(ខេមរភូមិន្ទ) តែរថយន្តនោះមិនបានគោរពច្បាប់ចរាចរណ៍មិនបន្ថយល្បឿនឡើយ គឺបើកសំដៅមកបុកយ៉ាងពេញទំហឹងតែម្តង ទៅលើមន្ត្រីនគរបាលនោះបណ្តាលឱ្យរងរបួសយ៉ាងដំណំ។

រថយន្តបង្កហេតុនោះម៉ាក MAZDA (ម៉ាស់ស្ដា)ពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម02. 2-1215 បើកបរក្នុងទិសដៅពីកើតទៅលិច(ពីខេត្តរតនគិរីទៅខេត្តស្ទឹងត្រែង)។

ឯមន្ត្រីនគរបាលដែលរងគ្រោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់បានរងរបួសធ្ងន់ធ្ងរត្រង់ក្បាល និងចង្កេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។

បន្ទាប់ពីកើតហេតុភ្លាមរថយន្តបង្កនោះបានបន្ថែមល្បឿនបើករត់គេចទៅចតរថយន្តចោលនៅភូមិស្រែប្រវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រួចដកសោររត់គេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកអាវ ទាហ៊ាន ដែលមានឈ្មោះ វ. តាំងប៊ុនហេង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post