header ads

Sponsor

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក សុខ សូកាន ជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុងវ័យប្រមាណ ៣៧ឆ្នាំ ដែលមុនការតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនេះ លោកក៏ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post