header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបង្ហាញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «សូមជំរាបសួរ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាទីគោរព!

ខ្ញុំបាទសូមលាក់ឈ្មោះ ជាប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ខ្ញុំបាទសូមស្នើឯកឧត្តមនិងមន្ត្រីគ្រប់ជាន់ថ្នាក់សូម ជួយបង្ក្រាបល្បែងស៊ីសង(បៀរ) ដែរមានលេងជាប្រចាំនៅភូមិអរិយក្សត្រដោយមិនខ្លាចរអាសមត្ថកិច្ចឡើយ» ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការបានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ ។

ជាលទ្ធផល៖
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៩ វេលាម៉ោង០៤:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងផ្ទះលេងបៀរ នៅចំណុច ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

**ពេលសមត្ថកិច្ចយើងចុះទៅដល់និងបង្ក្រាបដោយពិនិត្យឃើញសុទ្ធតែស្រីៗនិងចាស់ៗគាត់លេងដាក់លុយតិចតួច សមត្ថកិច្ចបានណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ពួកគាត់ឱ្យបញ្ឈប់សកម្មភាពលេងបៀរតទៅទៀត ហើយមុខសញ្ញានេះមួយចំនួនធ្លាប់ធ្វើកិច្ចសន្យារួចម្តងហើយ។ សមត្ថកិច្ចបានធ្វើកិច្ចសន្យាពួកគាត់ម្តងទៀតបើថ្ងៃក្រោយនៅតែបន្តលេងនិងអនុវត្តបង្ក្រាបទៅតាមច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post