សេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ មកក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ (សូមអានសេចក្តីណែនាំខាងក្រោមនេះ) ៖
ខេត្តសាមុតសាខន នៃប្រទេសថៃ ត្រូវបានគេដាក់បម្រាមគោចរចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៥ ព្រឹករហូតដល់ថ្ងៃទី ៣ ខែមករា ២០២១ បន្ទាប់ពីមានការកើនឡើងជាង ៥៤០ ករណីនៃ Covid-19 កាលពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ២០២០នេះ ។
អ្នកឆ្លងវីរុសកូវីដ ១៩ ទាំងអស់នេះ ពួកគេភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសភូមា ។ ខេត្តសមុទ្រសាខនជាប់ព្រំដែនជាមួយប្រទេសភូមា និងមានចម្ងាយពីប្រទេសកម្ពុជាប្រមាណ៣០០ គីឡូម៉ែត ។