header ads

Sponsor

កោះកុង៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ០២នាក់ និងជនជាតិថៃចាកចេញចំនួន ០១នាក់ មានលិខិតបញ្ជាក់ពីស្ថាទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព របស់មន្ទីរពេទ្យខេត្តកោះកុង។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះ សុឹម ទូច ភេទប្រុស អាយុ ២៣ឆ្នាំ, ២-ឈ្មោះ ផុន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្របែក ឃុំត្របែក ស្រុកកំចាយមា ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post