Sponsor
ព័ត៌មានបន្ថែម៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុដោយសារមានខ្លែងហោះទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) និងមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)អាកាស ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖(១)ភូមិត្រពាំងរំចេក ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ផ្លូវចំការដូង ភូមិខ្វា ភូមិសំបួរ សង្កាត់ដង្កោ (៣)ផ្លូវជើងឯក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៤)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ក្រុមការងារបច្ចេកទេសបានធ្វើការដោះខ្លែងចេញរួចរាល់ និង បានត្រួតពិនិត្យភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តឡើងវិញនៅវេលាម៉ោង ២២:០០នាទីយប់ លើកលែងតែបន្ទប់ភ្លើងលេខ P019 ដែលមានទីតាំងស្ថិតនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង២៣:៤៥នាទីយប់។

អគ្គិសនីកម្ពុជា សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាកុំធ្វើការបង្ហោះខ្លែងនៅក្បែរគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ 

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ
ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភំ្នពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor