header ads

Sponsor

សមត្ថកិច្ចថៃ ចាប់ពលករខ្មែរចំនួន៥២នាក់ នៅបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ។ ខាងមន្ទីរការងារខេត្តបញ្ជាឲ្យហាមដឹកជញ្ជូនពលករបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក គាតតិសាក់ ចន្ទ័ត្រា អភិបាលខេត្តស្រះកែវ បញ្ជាឲ្យកងកម្លាំងចុះទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវ ត្រួតពិនិត្យពលករខ្មែរ រួមជាមួយលោកប្រះភិស ញ៉ាណបញ្ញា អភិបាលស្រុកគោកឃ្យូង អាជ្ញាធរដែនដី សមត្ថកិច្ចអន្តោប្រវេសន៍ស្រះកែវ សមត្ថកិច្ចស្រុកតាបព្រះយ៉ា កងកម្លាំងបូរផាស្រុកគោកឃ្យូង កងរយតម្រួតព្រំដែន និងមន្រ្តីសុខាភិបាលស្រុកគោកឃ្យូង ចូលទៅត្រួតពិនិត្យពលករខ្មែរ ដែលចូលមកតាមច្រករបៀង ដើម្បីធ្វើការនៅក្នុងទឹកដីស្រុកគោកឃ្យូង ។ ក្រោយពីការចុះមូលដ្ឋានត្រួតពិនិត្យខាងលើ និងក្រោយពីសមត្ថកិច្ចរកឃើញពលករខ្មែរ ដែលចូលមកធ្វើការ និងស្នាក់នៅក្នុងទឹកដីព្រៃឧទ្យានជាតិ បរិវេណចុងភូមិណងវ៉ា ឃុំណងមួង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៥២នាក់ ក្នុងនោះប្រុស២១នាក់ ស្រី២៤នាក់ និងក្មេង៧នាក់ទៀត។

សូមបញ្ជាក់ថា សមត្ថកិច្ចថៃបានសហការគ្នាពិនិត្យ ស្ទង់កំដៅរាងកាយគឺធម្មតា បន្ទាប់មក បានធ្វើកំណត់ហេតុចាប់ឃុំខ្លួនពលករខ្មែរទាំងអស់ និងដំណើរការបណ្ដេញឲ្យត្រឡប់ទៅប្រទេសខ្មែរវិញ តាមច្រកត្រួតពិនិត្យឃុំម៉ាកមុន ស្រុកគោកឃ្យូង ប្រឈមជាមួយច្រកអូរបីជាន់ ។ គួរំលឹកថា ក្រោយពីឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ្យ នាយករដ្ឋមន្រ្តីថៃ បានដាក់បទបញ្ជាឲ្យអភិបាលខេត្តគ្រប់ខេត្ត ធ្វើការបោសសំអាតពលករបរទេស ដែលចូលមកធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ព្រោះតែរកឃើញករណីកូវីដ-១៩ លើពលករភូមា ជាង៦០០នាក់ ធ្វើការនៅក្នុងផ្សារមួយក្នុងខេត្តសមុទ្រ សាខន និងកំពុងរីករាលដាលទៅដល់ខេត្តមួយចំនួនទៀត ៕

Child Helpline Cambodia

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post