Sponsor

នៅរសៀលថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2020 នេះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចេញលិខិតបំភ្លឺចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងឯកឧត្តម ម៉ៅ ធនារក្ស ដោយបានបញ្ជាក់ថាករណីនេះត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ ជាព័ត៌មានមិនពិតនោះទេ។

ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងឯកឧត្តម យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយឯកឧត្តម ម៉ៅ ធនារក្សនោះឡើយ។

ដូច្នេះសូមបងប្អូនសាធារណជននិងសារព័ត៌មានមេត្តាជ្រាប និងកុំបន្តការភាន់ច្រឡំទៀត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor