header ads

Sponsor

កំពង់ស្ពឺ ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កម្លាំងអធិការដ្ឋានននគរបាលក្រុងច្បារមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត យីហោម៉ាស្ទ័រកុងទីន័រ នៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២និង៤៥នាទី ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ ដែលលួចបើក អាជីវកម្ម រាំកម្សាន្ត ផ្ទុយនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានមនុស្សចូលរាំកម្សាន្តចំនួន ៤២នាក់ ស្រី ១៦នាក់ ក្នុងនោះ កម្លាំង សមត្ថកិច្ចបានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកឃើញអ្នកមានសារធាតុញៀនចំនួន ១១នាក់ ស្រី ៥នាក់ ។

ចំពោះអ្នកដែលមានសារធាតុញៀនខាងលើ បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងបានប្រគល់ឲ្យឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post