header ads

Sponsor

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរ ដែលកំពុងរស់នៅប្រទេសថៃ ចំនួន១០៨នាក់ ឆ្លងជំងឺកូវីដ-១៩ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ ។

របាយការណ៍ក្រសួងសុខាភិបាលថៃ បានបង្ហាញតួលេខថា៖ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ មានពលករខ្មែរ១០៨នាក់ ។ ក្រៅពីនោះ ក៏មានពលករព្រុយណេ ចំនួន៦២៣នាក់ ឥណ្ឌាចំនួន៨២នាក់ ថៃជាង៥ពាន់ និងសញ្ជាតិផ្សេងទៀត ជាង១ពាន់នាក់ ។ តែរបាយការណ៍ក្រសួងសុខាភិបាលថៃ ដដែលនោះ មិនបានបញ្ជាក់ថា ពលករខ្មែរឆ្លងជំងឺកូវីដ-១៩ ពីតំបន់ណាទេ ។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងមិនមានព័ត៌មានទាក់ទងនឹងករណីពលករខ្មែរឆ្លងកូវីដ-១៩ នៅប្រទេសថៃ នេះទេ ។

តែយ៉ាងណាស្ថានទូតខ្មែរប្រចាំប្រទេសថៃ ក៏បានអំពាវនាវឲ្យនិស្សិត និងពលករខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅទីនោះ មានការប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ-១៩នេះ ជាពិសេសសហការ និងអនុវត្តតាមបម្រាមរបស់អាជ្ញាធរថៃ ឲ្យបានត្រឹមត្រូវ ។ រដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ មករា ដល់២៨ កុម្ភៈ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ។

គិតត្រឹមព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះដែរ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៥នាក់ ដោយក្នុងនោះ មាន៣៦២នាក់បានជាសះស្បើយ ខណៈថៃ មានអ្នកឆ្លងជាង៩ពាន់នាក់ ជាសះស្បើយជាង៤ពាន់នាក់ និងស្លាប់៦៦នាក់ ៕

ប្រភព Child Helpline Cambodia

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post