header ads

Sponsor

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១២ប្រូមួយគ្រឿងពីនារីម្នាក់បានសម្រេច ប៉ុន្តែត្រូវនារីជាម្ចាស់ទូរស័ព្ទប្រថុយ ជិះម៉ូតូដេញបំបុកវិញ បណ្តាលម៉ូតូជនសង្ស័យដួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០ និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវខាងសារិន ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យរូបនោះឈ្មោះ ញ៉ែម លីហូវ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ គឺជាមុខសញ្ញាចាស់ ដែលទើបចេញពីគុកបាន២ខែ ប៉ុននោះ ដែលសមត្ថកិច្ចបានកំណត់ថាជនសង្ស័យ ជាមុខសញ្ញាឆក់ និងគាស់ផ្ទះ ហើយ ត្រូវបាននគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានម្តងហើយបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសជាប់គុកចំនួន ៤ឆ្នាំ។

ចំណែកនារីជាម្ចាស់ទូរស័ព្ទឈ្មោះគង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិក ផ្នែកលក់ នៅក្រុមហ៊ុនទឹកសុទ្ធមួយ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកឃ្លិក ពណ៌ពាក់ស្លាកលេខបាត់ដំបង១U.៧៤១៣ មួយគ្រឿង។

តាមនារីជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថាដោយសារតែស្តាយទូរស័ព្ទ ដែលជាកម្លាំងញើសឈាម ទើបនាងព្យាយាមស្រែក និងជិះម៉ូតូដេញតាមបំបុកពីក្រោយដោយពុំខ្លាចគ្រោះថ្នាក់ ទើបបណ្តាលឲ្យដួលទាំងអស់គ្នា មិនត្រឹមតែប៉ុននោះជនសង្ស័យនោះ ក៏បានស្ទុះងើបឡើងយក ទូរស័ព្ទដែលឆក់បានបោកចោលទៀត និងវាយ មកលើនាងបណ្តាលឲ្យថ្លក់ដៃទៀតផង។

យ៉ាងណាបច្ចុប្បន្ននេះជនសង្ស័យខាងលេីត្រូវបាននគរបាលឃាត់ខ្លួន សាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ឬស្សីកែវ ចំណែក ម៉ូតូ និងទូរស័ព្ទត្រូវបានគរបាលប្រគល់ឲ្យម្ចាស់វិញផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post