header ads

Sponsor

ដើមឆ្នាំដើមលៀប ក្រុមហ៊ុនស្មាតហ្វូន vivo មិននៅស្ងៀមសង្ងំយូរឡើយ។ ក្រោយឆ្នាំចាស់ 2020 បានកន្លងផុតទៅជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនជាច្រើនម៉ូឌែលមានដូចជាស្មាតហ្វូន vivo Y50 V19 Y30 X50/X50Pro Y1s Y20s V20 Y12s V20SE Y20 ដែរសុទ្ធសឹង្ហជាស្មាតហ្វូនទទួលបានប្រជាប្រិយភាព នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់បណ្តាលខេត្តក្រុងផងដែរ។

មួយវិញទៀតកាលពីចុងឆ្នាំ 2020 vivo និង ZEISS បានសហការគ្នានៅក្នុងភាពជាដៃគូដើម្បីនាំយកនូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូន vivo។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន vivo និង ZEISS  នឹងបង្កើតនូវមន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាក្នុងការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន vivo។

រីឯសម្រាប់ដើមឆ្នាំ 2021 នេះវិញដែរក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាគ្រោងបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល Y គឺម៉ូឌែលស្មាតហ្វូន vivo Y51 ដែរជាស្មាតហ្វូនស្ថិតក្នុងលំដាប់ថវិការ ប៉ុន្តែមកលើកនេះឃើញថាមានការរចនាបទខុសប្លែកពីជំនាន់មុនៗ។

ដោយយើងឃើញថាមានការរំលេចឡើងមកជាមួយនឹងរចនាបទប្លែកថ្មីបំពាក់ដោយលែនកាមេរ៉ាក្រោយ 3គ្រាប់ស្រដៀងទៅនឹងស្មាតហ្វូន Flagship vivo X50Pro។
រង់ចាំមើលទាំងអស់គ្នាថាតើស្មាតហ្វូនជំនាន់ថ្មីដើមឆ្នាំ 2021 vivo Y51 នឹងមានកំណែទម្រង់អ្វីថ្មីដែរមកបំពេញបន្ថែមឲ្យកាន់តែអស្ចារ្យជាងនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post