header ads

Sponsor

យន្ដហោះដែលបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដារ ( Radar) 4 នាទីបន្ទាប់ពីហោះហើរប្រភេទ B737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ផ្ទុកអ្នកដំណេីរសរុបចំនួន៥៦នាក់ អាកាសយានិក ២នាក់ និងបាហុនិកា៤នាក់ ក្នុងនោះមានកុមារ១០នាក់។

បើតាមមន្ត្រីទីភ្នាក់ងារ ជួយសង្គ្រោះម្នាក់ឈ្មោះ Agus Haryono បានប្រាប់សារព័ត៌មាន Reuters ថា គេបានរកឃើញបំណែកកំទេចកំទីដែលសង្ស័យមកពីយន្តហោះដែលបាត់ខ្លួន អណ្ដែតនៅលើដែនទឹកភាគខាងជើងទីក្រុងហ្សាកាតា ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការថាមកពីយន្តហោះនោះទេ។

យ៉ាងណាក្រុមការងារពាក់ព័ន្ធ និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែធ្វើការ ស៊េីបអង្កេត និងស្វែងរកយន្តហោះនោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post