header ads

Sponsor

បុរសម្នាក់ជាមន្ត្រីកងអាវុតហត្ថ បានប្រច័ណ្ឌប្រពន្ធក៏សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធខ្លួនឯង រួចហើយបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុ SOS ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់គោកឃ្លា ងខណ្ឌសែនសុខ រាជធានីភ្នំពេញបន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រាឯការ។ 

សពស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ជួប សារឿនអាយុ៣០ឆ្នាំ មុខរបលក់ផលិតផលតាមអនឡាញ ស្នាក់នៅបន្ទប់ជួលខាងលើ។

ចំណែកប្ដីមានឈ្មោះសេង គឹមសាន ហៅសុត អាយុ៥០ឆ្នាំមុខរបអាវុធហត្ថសក្ត័បួនកន្លះស្នាក់នៅជាមួយគ្នា។

ប្រភពពីសាច់ញាតិម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឮសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយតែមួយសន្ទុះ ឮសូរគ្រាប់កំភ្លើងផ្ទុះចំនួន៤គ្រាប់ស្រាប់តែគាត់ទៅមើលឃើញប្ដីដេកស្លាប់ក្នុងថ្លុកឈាម និងប្រពន្ធស្លាប់មុខចង្ក្រានបាយគួរឲ្យអាណោចអធម័។

ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ឆ្នាំម្នាក់ជាចំណងដៃ។

ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុនិងព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័ក្រោយពីធ្វើរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post