header ads

Sponsor

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។

តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននឹងកំពុងធ្លាក់ចុះមកក្រោម គូបផ្សំជាមួយនិងខ្យល់មូសុងឦសានខ្លាំង។ នៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ។ នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦ °C
- សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °Cនៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ °C ។

៣៖ តំបន់មាត់សមុទ្រ ៖
- នៅថ្ងៃទី១៣-១៤ ខែមករា ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាព ចំពោះធាតុអាកាស ដែលបន្តត្រជាក់ នៅតំបន់នោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post