បន្ទាប់ពីប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថាគ្រោងនឹងកាប់ឈើធំៗដែលមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមនៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ ពេលនេះមានការសម្រេចជាថ្មីហើយ។
ដោយនាព្រឹកនេះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនសហើយ។
ខាងសាលាក្រុងបានសម្រេចមិនកាប់ដើមឈើនេះទេ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕