header ads

Sponsor

ភ្នំពេញ៖ ករណីបុរសម្នាក់បើករថយន្តព្រូសធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល​ ហេីយបុរសនោះមានកាំភ្លើងខ្លី ដែលបង្កការភ្ញាក់ផ្អើលថាបុរសខាងលើដកកាំភ្លើងសំញែង។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជាថ្មីម្ដងទៀតថា បុគ្គលខាងលើនេះ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា បើតាមសេចក្តីបកស្រាយបំភ្លឺ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត​ និងម៉ូតូ​ ដែលកេីតឡេីងនៅវេលាម៉ោង​ ៤:៣០នាទីព្រឹកថ្ងៃ​ទី១០​ ខែមករា​ ឆ្នាំ២០២០​ ជាក់ស្តែងតាមការបំភ្លឺរបស់ជនរងគ្រោះ​ គឺមិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ​ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ​ ហេីយកាំភ្លេីងនេះត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១​ នៅពេលកម្លាំងជំនាញនៃអធិការនគបាលខណ្ឌដូនពេញ​ និងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុ​ ។

ករណីនេះត្រូវបានបញ្ចប់ដោយមានការឯកភាពយល់ព្រមរវាងភាគីទាំងសងខាង ដោយភាគីបង្កជាម្ចាស់រថយន្តបានយល់ព្រមសងទៅជនរងគ្រោះចំនួនទឹកប្រាក់​ ១,០០០ដុល្លារ និងជួយចេញថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post