សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយព័ត៌មានខុសពីការពិតលេីករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ ដែលកេីតឡេីងនៅវេលាម៉ោង ៤:៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០
ជាក់ស្តែងតាមការបំភ្លឺរបស់ជនរងគ្រោះ គឺមិនមានការដកកាំភ្លេីងគំរាមគាត់នោះទេ គ្រាន់តែបានឃេីញជនបង្កសៀតកាំភ្លេីងនៅនឹងចង្កេះ ហេីយកាំភ្លេីងនេះត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៅពេលកម្លាំងជំនាញនៃអធិការនគបាលខណ្ឌដូនពេញ និងប៉ុស្តិ៍បានទៅដល់កន្លែងកេីតហេតុ ។
ករណីនេះត្រូវបានបញ្ចប់ដោយមានការឯកភាពយល់ព្រមរវាងភាគីទាំងសងខាង ដោយភាគីបង្កជាម្ចាស់រថយន្តបានយល់ព្រមសងទៅជនរងគ្រោះចំនួនទឹកប្រាក់ ១,០០០ដុល្លា និងជួយចេញថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង ៕