header ads

Sponsor

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៩: ០០ នាទី ព្រឹក មានករណីបុរសម្នាក់ជាពលករខ្មែរ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ទទួលមរណៈ​ភាព ។

បុរសម្នាក់ជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា តាមច្រកចំបក់ ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ នៅម៉ោង ១១ និង២០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ក្រោយពេលក្រុមការងារបានសួរនាំអំពីការវិលត្រឡប់ របស់បងប្អូនពលករមកវិញរួច ក្រុមការងារបានឲ្យបងប្អូនទៅយកឥវ៉ាន់ដើម្បីឡើងរថយន្តកងទ័ពដែលប្រចាំការ នៅប៉ុស្តិ៍ចំបក់ ដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៅទីរួមស្រុក ប៉ុន្តែក្នុងពេលនោះបុរសខាងលើ បានដើរ ទៅបត់ជើងតូច ហើយក៏ជំពប់ជើងដួលបោកក្បាលទៅលើថ្មបណ្តាលឲ្យបែកក្បាល ក្នុងពេលភ្លាមៗនោះ ប្រជាពលករខ្មែរមួយរូប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ជាប្រជាពលរដ្ឋដែលរួមដំណើរ បានទៅជួយលើកបុរសដែលដួលនោះ ឲ្យអង្គុយ និង បានសួរទៅកាន់បុរសនោះ ហើយបុរសដែលដួលគាត់បានប្រាប់ថា ខ្លួនអស់កំលាំង ហើយបានហូបស្រាបៀរលីអូ ថៃអស់២ដប ក្នុងពេលភ្លាមៗនោះ កំលាំងនគរបាលឈរជើងទីនោះ “ឃើញមានហូរឈាមខ្លាំងនៅក្បាលផ្នែកខាង ក្រោយក៏បានឲ្យក្រមាចងទប់ឈាម និងបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃមកទទួល យកអ្នករបួសទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ។

ពេលបញ្ជូនអ្នករបួសទៅដល់មន្ទីរពេទ្យ ប្រមាណជាម៉ោង ១២ :00 អាធ្រាត្រ មានក្រុមគ្រូពេទ្យប្រចាំការ បានពិនិត្យឃើញអ្នកជំងឺមានស្នាមរបួសបែក ក្បាលប្រវែង ២សង់ទីម៉ែត្រ និងបានដេររបួសជូនអ្នកជំងឺចំនួន៥ថ្នូរ និងព្យាបាលតាមបច្ចេកទេសពេទ្យ ។ ហើយពេលនោះអ្នកជំងឺ មានស្ថានភាពធម្មតា ដោយគ្រូពេទ្យបានតាមដានស្ថានភាពអ្នកជំងឺក្នុងមួយ ម៉ោងម្តង គឺអ្នកជំងឺមានអាការៈធម្មតា ដឹងខ្លួន , និយាយបានធម្មតា រហូតលុះដល់ម៉ោង ៥ ទៀបភ្លឺ អ្នកជំងឺ មានអាការៈប្រែប្រួល ដោយមានអាការៈឈឺក្បាល វិលមុខ និងក្អួត រួចក៏សន្លប់បាត់ស្មារតីតែម្តង ក្នុងពេល ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមបច្ចេកទេសពេទ្យ ប៉ុន្តែដោយឃើញស្ថានភាពអ្នកជំងឺមាន សភាពធ្ងន់ធ្ងរ ក៏សម្រេចបញ្ជូនទៅសង្គ្រោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាមន្ទីរពេទ្យ កំរិត២ នៅម៉ោង៧ព្រឹក ព្រោះមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃជាមន្ទីរពេទ្យបង្អែកកំរិត១។

ពេលទៅដល់មន្ទីរ ពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រុមគ្រូពេទ្យបានពិនិត្យមើលឃើញថា អ្នកជំងឺបានស្លាប់បាត់ទៅហើយមុនពេលទៅដល់មន្ទីរពេទ្យ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post