header ads

Sponsor

ខេត្តស្វាយរៀង ៖ បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹងមេភូមិ ពេលមេភូមិមកសួរនាំក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូ និងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទាន់ពេលវេលា។

ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងតាមទូរស័ព្ទថាជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ហើយគេទើបត្រឡប់មកពីភ្នំពេញ។

ចំណែកលោកមេភូមិដែលរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ៦កន្លែង ហើយត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

ប្រភពបន្តថា ចំណែកសម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុងនិងសម្ភារផ្សេងៗមួយចំនួនទៀត។

រហូតមកដល់រសៀលថ្ងៃដដែលនេះសមត្ថកិច្ច និងកងរាជអាវុធហត្ថស្រុកបានឃាត់ជនសង្ស័យមានពូថៅជាប់ខ្លួន យកមកចាត់ការតាមនិតិវិធីច្បាប់បានហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post