header ads

Sponsor

លោក​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១នេះថាការអត់ធ្មត់របស់លោកត្រូវបានបញ្ចប់ ដូច្នេះ យើងត្រូវតែអនុវត្ត...។

ដែលក្នុងន័យនេះគឺលោកបាននិយាយទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ការអនុវត្តដែលលោកបានលើកឡើងគឺរួមមាន៖

១. យើងបានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល២ឆ្នាំហេីយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង...

២. យើងបានបង្កើតការងារឱ្យគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ។

៣. គាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ(ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច

៤. យើងបានធ្វើអ្វីៗទាំងអស់ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់

៥. ក្រោយការរីករាលដាលជំងឺកូវីដ-១៩ចប់ កូនចៅរបស់គាត់នឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលយើងនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។

ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញឈើល្អៗរៀនយកដីដោយកាប់ហើយដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល ដូច្នេះ យើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តយកមករក្សាទុកហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post