header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយដែលបានយកវីដេអូក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅស្ពានកោះពេជ្រ តាំងពីដើមឆ្នាំ២០២០ មកបង្ហោះ ជាក់ស្តែងមួយរយ:ពេលចុងក្រោយនេះដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់សមត្ថកិច្ចតាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍គរបាលរដ្ឋបាល ជាពិសេសនៅតាមគោលដៅសំខាន់នានាដូចជានៅម្តុំមាត់ទន្លេ ម្តុំមុខព្រះបរមរាជវាំង មុខរដ្ឋសភា នៅម្តុំកោះពេជ្រ និងនៅម្តុំវិមានឯករាជ្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងក្រុមជិះម៉ូតូកែច្នៃស៊ីមាំងដែលបង្កសម្លេងរំខានខ្លាំងដល់ការសម្រាករបស់ប្រជាពលរដ្ឋ ។

ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះសមត្ថកិច្ចបានបង្ក្រាបបានក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងម៉ូតូកែច្នៃស៊ីមាំងបាន នាំយកមកធ្វើការណែនាំអប់រំ និងឲ្យអណាព្យាបាលមកធ្វើកិច្ចសន្យាផងដែរ ។

សូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានមួយចំនួនដែលបានសហការយ៉ាងល្អ ក្នុងការផ្តល់ជាព័ត៌មានមកសមត្ថកិច្ចទាក់ទងទៅនឹងករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងក្រុមជិះម៉ូតូកែច្នៃសុីមាំងបង្កសម្លេងរំខាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post